(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការអមដំណើរ ដោយលោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង រួមនិងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាព គម្រោងការសាងសង់ផ្លូវជាតិ៤៨ ដែលមានប្រវែង១៤៨គីឡូម៉ែត្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីភូមិសាស្រ្តស្រុកស្រែអំបិល ដល់ភូមិសសាស្ត្រក្រុងខេមភូមិន្ទ ខេត្តកោះកុង។
ការចុះពិនិត្យវឌ្ឍនៈភាព គម្រោងការសាងសង់ផ្លូវជាតិលេខ៤៨ ដោយលោកស្រី មិថុនា ភូថង អភិបាលខេត្ត លោកស្រី អ៊ី នារីនេតអភិបាលរងខេត្ត និងក្រុមជំនាញវិស្វករគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ក្រោយពីការចុះពិនិត្យលោកស្រី អ៊ី នារីនេត បានឲ្យដឹងថា គោលបំណងដែលអាជ្ញាធរចុះពិនិត្យ លើគម្រោងការសាងសង់ផ្លូវជាតិលេខ៤៨ ដើម្បីពិនិត្យវឌ្ឍនៈការងារ ការអភិវឌ្ឍន៍គម្រោងលើផ្លូវជាតិ៤៨បានប៉ុន្មានភាគរយ និងការសាងសង់របស់ក្រុមជំនាញវិស្វករ ស្ថិតដល់ចំនុចណាហើយ។
លោកស្រីអភិបាលរងបានបន្តថា ក្រុមវិស្វករគម្រោងបានប្រាប់ថា ការសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨គីឡូម៉ែត្រ ចាប់ពីស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង ជាលទ្ធផលក្រុមការងារ វិស្វករទើបសាងសង់បាន ប្រហែល ២៥ភាគរយតែប៉ុណ្ណោះ ពីព្រោះផ្លូវលេខ៤៨ មានការប្រឈមលំបាកមានចំណោតខ្ពស់ ទាបមានភាពបត់មែនច្រើនកន្លែងពីព្រោះការសាងសង់វិស្វករត្រូវការគុណភាពខ្ពស់ ដើម្បីធ្វើឲ្យផ្លូវមានសោមភ័ណ្ឌស្អាតងាយស្រួលធ្វើចរាច វិស្វករត្រូវរៀបចំរចនាបទឲ្យបានស្អាត និងមានគុណភាពខ្ពស់។
លោកស្រីអភិបាលរងបានបន្តថា ខាងក្រុមហ៊ុន ការសាងសង់ផ្លូវជាតិលេខ៤៨ និងខិតខំអនុវត្តន៍គម្រោងបន្ថែមទៀត ពីជិតឈានដល់រដូវវស្សាហើយបើមានភ្លៀងធ្លាក់ខ្លាំងក្រុមវិស្វករ មិនអាចសាងសង់បានឡើយ ដូច្នេះក្រុមហ៊ុនត្រូវអភិវឌ្ឍន៍គម្រោងសាងសង ឲ្យបានលឿនបន្ថែមទៀត។
លោកស្រី បានបន្តថា បើតាមក្រុមជំនាញវិស្វករ បាននិយាយប្រាប់បញ្ហាប្រឈម២កន្លែងធំៗ គឺចំណោទផ្លូវបទអន្ទុងអាំងស្ថិយនៅស្រុកបូទុមសាគរ និងផ្លូវចំណោតតាតៃស្ថិតស្រុកកោះកុង ចំណុចទាំង២កន្លែងនេះ ដែលជាបញ្ហាប្រឈមធំជាងគេ តែទោះបីពិបាកយ៉ាងណាក្រុមហ៊ុន គម្រោងសាងសង់នៅតែខិតខំអនុវត្ដគម្រោងសាងសង់បន្ថែមហើយ ឲ្យមានគុណភាពខ្ពស់៕