(ប៉ៃលិន)៖ យុវតីវ័យទើបតែ ១៧ឆ្នាំម្នាក់ បានដាច់ចិត្តចងកសម្លាប់ខ្លួនឯង នៅលើផ្ទះទាំងព្រឹក នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិវត្ត សង្កាត់-ក្រុងប៉ៃលិន ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ម៉ៅ វិជួន អាយុ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ។ ក្រោយពីកូនស្រីធ្វើអត្តឃាត ដោយចងករួចមក ឪពុកម្តាយបានរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន អោយចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័្ចយ ហើយបានសន្និដ្ឋានថា សាកសពយុវតីរងគ្រោះពិតជា បានស្លាប់ដោយសារតែចង់ ក ខ្លួនឯងពិតមែន គឺបណ្ដាលមកពី បញ្ហាមានជម្ងឺផ្លូវចិត្ត និងគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ ។
បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់ សាកសពស្ត្រីរងគ្រោះទៅអោយ ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕