(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៦ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលអំណោយអង្ករ ចំនួន ១០តោន ពីក្រុមហ៊ុន ខេ-លីង ប្រចាំនៅកម្ពុជា និង១០តោន ទៀត ពីក្រុមហ៊ុន Angel Boss Group Co., Ltd. ក្នុងឱកាសនៃការអបអរខួបលើកទី៧ របស់ក្រុមហ៊ុន ដែល ប្រព្រឹត្តទៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជា និច្ចកាល សម្តេច គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ  គ្រប់ទីកន្លែង ដោយមិនរើសអើង មិនប្រកាន់និន្នានយោបាយអ្វីឡើយ។ កាកបាទក្រហមកម្ពុជា គឺជាជំនួយការឱ្យ អាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ចុះជួយដល់ជងរងគ្រោះ និងងាយរងគ្រោះគ្រប់ទិសទី ពិសេស ចាស់ជរាឥតទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ អ្នកផ្ទុក មេរោគអេដស៍ ជនទីទ័លក្រ ។ល។

ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា លោកស្រី អគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទាំងពីរ ដែលបាន បរិច្ចាគអង្ករជូន​ដល់កាកបាទក្រហមកម្ពុជា ដែលនេះជាការចែករំលែកក្តីស្រឡាញ់ របស់ក្រុមហ៊ុនជូនដល់ប្រជាពលរដ្ឋកម្ពុជា។ អង្ករទាំងនេះ កាកបាទក្រហមកម្ពុជា នឹងយកទៅបែងចែកជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលមានសេចក្តីត្រូវការស្បៀងអាហារជាចាំបាច់បំផុត។

ជាមួយគ្នានោះ លោកស្រី អគ្គលេខាធិការរងទី១ បានជូនពរដល់ក្រុមហ៊ុនទាំងពីរ បន្តបាននូវភាពជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន មានកិច្ចសហប្រតិបត្តិការល្អ ជាមួយ ស្ថាប័នពាក់ព័ន្ធ និងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន៕⁠⁠⁠⁠⁠

https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-xat1/v/t1.0 9/13707619_1184819248237192_8341197738702104194_n.jpg?oh=bf0dbed74a7812e49d0057fd8f90de60&oe=582724F3&__gda__=1479476987_cdab1535f7ba801fbcc15783b6becb2f