Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះដឹកអ្នកដំណើរ២៩៣នាក់ ចុះចតជាបន្ទាន់នៅ​ទីក្រុងតូក្យូ បន្ទាប់ពីរកឃើញ​លេច​ធ្លាយប្រេង និងបញ្ហាសំបកកង់

18-07-2016 11:06

(តួក្យូ)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines បានចុះចតជាបន្ទាន់​នៅ​ក្នុងអាកាសយានដ្ឋាន Haneda Airport ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃនេះ បន្ទាប់ពីរកឃើញថា មាន​ការលេចធ្លាយប្រេង និង​បង្ហាញសំបកកង់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន​ស៊ិនហួ នៅថ្ងៃទី១៨ ខែកក្កដា។

យោងតាមសេចក្ដីប្រកាសរបស់ខ្លួនក្រុមហ៊ុន Hawaiian បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ Airbus A330 ជើងហោះហើរ Flight 458 បានហោះចេញពី​ទីក្រុងតូក្យូ ទៅកាន់​ទីក្រុង Honolulu រដ្ឋ Hawaii ប៉ុន្តែ​ដោយសារតែពីឡុងរកឃើញបញ្ហាខាងលើ ទើបត្រឡប់ទៅចុះចតនៅអាកាសយានដ្ឋាន Hawaiian វិញ ចំណែក​​មនុស្សនៅលើយន្តហោះ ២៩៣នាក់ គឺមានសុវត្ថិភាព។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រុមហ៊ុន Hawaiian និងអាជ្ញាធរពាក់ព័ន្ធកំពុងតែធ្វើការស៊ើបអង្កេត ចំណែក​អ្នក​ដំណើរទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ជើងហោះហើរថ្មី៕