(ព្រះសីហនុ)៖ លោក ម៉ៃ ហុងស្រៀង អតីតសមាជិកគណៈកម្មការនាយក និងជាអតីតអនុប្រធានក្រុមការងារបណ្ដោះអាសន្ន នៃគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ បានចេញវីដេអូឃ្លីប បញ្ជាក់អំពីការគាំទ្ររបស់ខ្លួនលើចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសារសំឡេងទៅលើគណបក្សភ្លើងទៀន ដែលបានព្រមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
វីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ លោក ម៉ៃ ហុងស្រៀង បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំសូមប្រកាសគាំទ្រនូវសារសំឡេងពិសេស ជាចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃគណៈកម្មការនាយក និងថ្នាក់ដឹកនាំគណៈកម្មការប្រតិបត្តិខេត្តទូទាំងប្រទេស នៃគណបក្សភ្លើងទៀន»។
លោកបានអំពាវនាវដល់សមាជិក សមាជិកាគណបក្សភ្លើងទៀន សូមកុំចាញ់បោកថ្នាក់ដឹកនាំគណបក្សរបៀបនេះ ដែលឲ្យបាត់លិខិតចុះបញ្ជីច្បាប់ដើមល្ងង់ខ្លួន ដោយទម្លាក់កំហុសអ្នកដទៃ ពិសេសទម្លាក់កំហុសឲ្យគ.ជ.ប និងមានចេតទនាបង្កចលាចល ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលដែលដឹកនាំប្រទេសសព្វ។ លោកបន្ដថា សូមបងប្អូនជៀសឲ្យឆ្ងាយ កុំលង់ខ្លួននាំឲ្យជាប់គុកច្រវ៉ាក់៕