Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងលោក ហ៊ុន ម៉ាណែត នាំយកអំណោយចែកជូនប្រជាពលរដ្ឋរាប់រយគ្រួសារ នៅស្រុកស្រីសន្ធរ

18-07-2016 08:45

(កំពង់ចាម)៖ លោក ជា លាងហុង តំណាងលោក ហ៊ុន ម៉ាណែត និងជាប្រធានក្រុមកាងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីសន្ធរ និងលោក ឡូវ ហឹុង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីសន្ធរ នៅចុងសប្តាហ៍នេះ បានដឹកនាំក្រុមការងារនាំយកអំណោយ មានថ្នាំពេទ្យ ថវិកាមួយចំនួន និងមានវត្ថុអនុស្សាវរីយ៍ជាច្រើន ចុះចែកជូនប្រជាពលរដ្ឋ​ដែលរស់នៅក្នុងភូមិចំនួន៤ រួមមាន៖ ភូមិត្រឡាច ភូមិចន្លាត់ដៃ ភូមិខ្ទឹង និងភូមិបឹងទីង ស្ថិតក្នុងឃុំត្រដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ជាមួយនឹងក្ដីសប្បាយរីករាយ នាឱកាសនេះដែរ លោក ជា លាងហុង បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា «រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធិផលធំៗជាប្រវត្តិសាស្រ្ត និងនាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឱ្យប្រជាពលរដ្ឋមានឱកាសកសាងជីវភាពរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដូចជាការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការតម្លើងប្រាក់បៀវត្តន៍ដល់មន្រ្តីរាជការ កម្មករនិយោជិត និងជួយទំនុកបម្រុងក្នុងទីវត្តអារាមនានា ផងដែរ»

ការចុះនាំយកអំណោយ ខាងលើនេះ ក៏មានការចូលរួមពីលោក ដាតូសារី ហ្វេនរីឆេង អគ្គនាយកក្រុមហ៊ុន IEP នៃប្រទេសសិង្ហបុរី និងក្រុមការងារជាច្រើនទៀត។

នៅចំពោះមុខប្រជាពលរដ្ឋ លោក ឡូវ ហឹុង ក៏បានជំរុញឱ្យអាជ្ញាធរ មានប្រធានក្រុមនប្រឹក្សាឃុំ ត្រូវរៀបចំការប្រជុំប្រចាំខែ ដើម្បីពិភាក្សាការងារចុះជួយប្រជាពលរដ្ឋ ការផ្ដល់សេវាសាធារណៈជូនពួកគាត់​ ឱ្យបានត្រឹមត្រូវ និងត្រូវយកចិត្តទុកដាក់ទំនុកបម្រុង ក្នុងទីវត្តអារាមផងដែរ៕