(ភ្នំពេញ)៖ លោក គៀន ពន្លក ប្រធានអង្គការគ្រូបង្រៀនដើម្បីសន្តិភាព និងប្រជាធិបតេយ្យ និងជាអនុប្រធានបណ្តុំអង្គការសមាគមសង្គមសុីវិល បានចេញសេចក្តីថ្លែងការណ៍គាំទ្រដល់អនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រកាសសុំឲ្យប្រជាពលរដ្ឋខ្មែរ កុំចូលរួមធ្វើបាតុកម្មជាមួយគណបក្សភ្លើងទៀន ដើម្បីរក្សាស្ថេរភាព និងសណ្តាប់សង្គម។
លោក គៀន ពន្លក បានលើកឡើងថា បើបងប្អូនចូលរួមក្នុងនយោបាយទុច្ចរិតនេះ នឹងធ្វើឲ្យខ្លួនមានទោសកំហុស ក្នុងនាមជាយុវជន លោកសូមអំពាវនាវកុំឲ្យប្រជាជនខ្មែរចាញ់បោកនយោបាយដ៏ខ្មៅកខ្វក់នេះដែលជានយោបាយបញ្ឆេះកំហឹងក្នុងការបំពេញនូវមហិច្ចតានយោបាយរបស់ខ្លួន ដោយទុកឲ្យអ្នកគាំទ្រមានទោសកំហុសហើយរត់ចោលអ្នកគាំទ្រ៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់ លោក គៀន ពន្លក៖