(ភ្នំពេញ)៖ លោក សឿង សុធានី ប្រធានសមាគមន៍សប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងជាបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងយ៉ាងដាច់អហង្កា និងថ្កោលទោសមេដឹកនាំបក្សប្រឆាំងដែលតែងតែយកសមាជិក សមាជិកា របស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ ចរិតនយោយបាយដែលមិនបានហុចផលជូនសង្គមជាតិ។

លោកបន្ថែមថា មេដឹកនាំបក្សប្រឆាំង តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនដែលជឿលង់មនោគមន៍វិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។

តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ លោក សឿង សុធានី បានគូសបញ្ជាក់ថា នយោបាយបក្សប្រឆាំង គឺរាប់សិបឆ្នាំមកនេះ មិនដែលបានផ្ដល់ផលចំណេញជូនជាតិនោះទេ មានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ ថ្មីៗនេះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បក្សប្រឆាំងបានចេញសារគំរាមក្នុងន័យនយោបាយទុច្ចរិកខ្មៅកខ្វក់ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ពិសេសការបង្កើតមហាព្រឹត្តការណ៍ស៊ីហ្គេមដ៏អស្ចារ្យក្នុងប្រវត្តសាស្ត្រកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។

បណ្តុំអង្គការសមាគមសង្គមស៊ីវិល សូមអំពាវនាវដល់គណបក្សភ្លើងទៀន៖

• បញ្ឈប់រាល់សារនយោបាយណាដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ
• កុំយកសកម្មជនរបស់ខ្លួនធ្វើជាខែលដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងនីតិវិធីច្បាប់
• ចូលរួមសាទរនឹងមហាព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្យរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះ
• គោរពសា្ថប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)

ក្នុងនាមជាយុវជនសង្គមស៊ីវិលដែលធ្លាប់ជាជនរងគ្រោះនឹងគោលនយោបាយបក្សប្រឆាំងពីអតីតកាល អំពាវនាវដល់កុំបណ្ដោយខ្លួនឱ្យជាក្លាយជាសកម្មជនប្រឆាំង សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា។ កុំបណ្តោយខ្លួនឱ្យក្លាយជាឈ្នាន់នយោបាយដែលអាចបណ្ដាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់ លោក សឿង សុធានី៖