(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ CNRP ប្រារព្ធពិធី «ខួបលើកទី៤ ថ្ងៃបង្កើតគណបក្សសង្គ្រោះជាតិ (១៧ កក្កដា ២០១២ - ១៧ កក្កដា ២០១៦)» ពិធីនេះប្រព្រឹត្ដទៅនៅម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្ដាល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងមានការចូលរួមពី សមាជិក-សមាជិកា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់។

គណបក្សសង្រ្គោះជាតិ កំណត់យកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គឺជាថ្ងៃដែលថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមជាថ្ងៃកំណើតគណបក្ស៕