(ភ្នំពេញ)៖ ដោយមើលឃើញពីខ្លឹមសារនៃសេចក្ដីប្រកាសព័ត៍មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៣ មានចេតនាគំរាមកំហែងដល់ គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត ក៏ដូច ជារាជរដ្ឋាភិបាល គណបក្សភ្លើងទៀនថានឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន នៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប បដិសេដនៃការចុះបញ្ជី គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣។
«យើងខ្ញុំទាំងអស់គ្នាដែលសមាជិក និងបណ្តាញ អង្គការមាតាធម្មជាតិ មានការព្រួយបារម្ភចំពោះខ្លឹមសារ នៃសេចក្តីប្រកាសព័ត៍មាននេះ ដែលអាចនឹងធ្វើអោយបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់មានការភាន់ច្រឡំចំពោះ នីតិវិធី គ.ជ.ប បែរទៅជាចូលរួមការជួបជុំ តាមការសេចក្តីប្រកាស់ព័ត៍មាននេះ ដែលផ្ទុយពីគោលការណ៍នីតិរដ្ឋ»។ នេះជាសេចក្តីថ្លែងការណ៍ របស់អង្គការមាតាធម្មជាតិ ដែលបណ្តាញ Fresh News ទទួលបាន។
យោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប បានបញ្ជាក់ថា គណបក្សភ្លើងទៀន នៅមិនទាន់បានបំពេញ លក្ខខណ្ឌ និងនីតិវិធីច្បាប់របស់ គ.ជ.ប នៅឡើយ ជាហេតុនាំអោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសំរេចមិនចុះបញ្ជី គណបក្សភ្លើងទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ ២០២៣។
យើងខ្ញុំទាំងអស់គា្នស្នើសុំអោយគណបក្សនយោបាយទាំងអស់ ចូលរួមអនុវត្តតាមនីតិវិធីអោយបានត្រឹម ត្រូវជៀសវាងការបង្កើតកំហុសតាមការចង់បានរបស់ខ្លួន និងនាំអោយអ្នកគាំទ្ររបស់ខ្លួនប្រឈមមុខនិងបញ្ហាផ្លូវច្បាប់
ជាមួយរាជរដ្ឋាភិបាល។
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចនាយករដ្ឋមន្ត្រី ស្នើអោយមានភាពស្ងប់ ស្ងាត់នៅទូទាំងប្រទេស ដើម្បីចូលរួមរក្សារស្ថេរភាពសង្គម ស្របពេលដែលយើងកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ៕