(ភ្នំពេញ)៖ លោក ព្រាប កុល ដែលទើបទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសថា លោកនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ នាសណ្ឋាគារ Raffle Le Royal ក្រោយទទួលបានការតែងតាំងមុខតំណែង។

សូមជម្រាបថា លោក ព្រាប កុល ធ្លាប់បម្រើការងារជា នាយកប្រតិបត្តិ អង្គការតម្លារភាពកម្ពុជា។ បន្ទាប់ពីធ្វើការងារ ក្នុងអង្គការក្រៅរដ្ឋាភិបាលអស់ ២៥ឆ្នាំ នៅឆ្នាំ២០២០លោកក៏បានងាកមកប្រើការងារក្នុងក្រុមអចលនទ្រព្យដ៏ល្បីមួយ។ ទើបតែថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោកត្រូវបាន ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕