(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន២ករណី ឃាត់មនុស្ស១០នាក់ (ស្រីម្នាក់) ដកហូតថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ice) ៩កញ្ចប់។
ជនសង្ស័យទាំង១០នាក់ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគីរី បង្ក្រាប១ករណី ឃាត់ខ្លួន៩នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៥កញ្ចប់តូច និងនគរបាលខេត្តពោធ៍សាត់ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាកក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៤កញ្ចប់តូច៕