(ភ្នំពេញ)៖ សហភាពអង្គការសង្គមស៊ីវិល (ដែលមានសមាជិក២២ ក្រុមយុវជន សមាគម អង្គការ) និងក្រុមអ្នកស្រាវជ្រាវវ័យក្មេងនៅថ្ងៃទី១៤ ខែឧសភានេះ បានចេញសេចក្ដីប្រកាស ដោយសម្តែងការសោកស្តាយ ចំពោះគណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយបានគំរាមដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជារដ្ឋាភិបាល។
សហភាពអង្គការសង្គមស៊ីវិល ចាត់ទុកសារគំរាមនេះមានទិសដៅនយោបាយ ដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិអ្វីឡើយ ក្នុងកាលៈទេសៈកម្ពុជាកំពុងបើកព្រឹត្តិការណ៍ SEA GAMES ដែលសហគមន៍អន្តរជាតិ ប្រជាពលរដ្ឋខ្មែរចូលរួមយ៉ាងច្រើនកុះករ។