(ភ្នំពេញ)៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាព លួចម៉ូតូកង់បីមួយគ្រឿង តែមិនបានសម្រេច ក៏ត្រូវប្រជាពលរដ្ឋនិងម្ចាស់ម៉ូតូ ឃើញទាន់ នាំគេគ្នាដេញចាប់បានវាយទ្រោមខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ច នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រជាពលរដ្ឋដែលដឹងហេតុការណ៍បានឱ្យដឹងថា ជនសង្ស័យដែលចាប់បាននេះ បានធ្វើសកម្មភាពលួចម៉ូតូកង់បី មួយគ្រឿងតែមិនបានសម្រេច ក៏ត្រូវម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋឃើញទាន់ដេញចាប់វាយទ្រោមខ្លួន រួចបានប្រគល់ឱ្យ សមត្ថកិច្ច។
ក្រោយពេលកើតហេតុម្ចាស់ម៉ូតូបានចេញទៅផ្ទះបាត់ព្រោះមិនចង់មានរឿងវែងឆ្ងាយ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ច នាំខ្លួនទៅសួរសាក និងចាត់ការតាមនីតិវីធី៕