(កណ្តាល)៖ នាយឧត្តមសេនីយ៍ ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងភរិយា នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ បាន នាំយកទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន ៥វត្តនៅក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទុកសម្រាប់ដុតនៅក្នុងពេលចូលព្រះ វស្សា ដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រៅពីប្រគេនទៀនព្រះវស្សាហើយនោះ នាយឧត្តមសេនីយ៍ ឌុល គឿន ក៏បានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ០៩អង្គ ក្នុង ០១អង្គៗ ០១បញ្ចប់ និង បច្ច័យ ០១អង្គៗ ៧០,០០០រៀល។
លោក ឌុល គឿន ក៏បានប្រគេនគ្រឿងឧបភោគ បរិភោគ ដល់ព្រះសង្ឃសម្រាប់ពេលចូលកាន់ព្រះវស្សាក្នុងមួយវត្តៗ អង្ករចំនួន ១០០គីទ្បូក្រាម, មី ១កេសធំ, ត្រីខ ១កេសធំ, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ិវ ២យួរ, ប្រេងឆា ១ដប, បច្ច័យ ៦០០,០០០រៀល។
ក្នុងឱកាសនាំទៀនព្រះវស្សាប្រគេនតាមវត្តនីមួយៗ នាយឧត្តមសេនីយ៍ ឌុល គឿន ក៏បានជំរុញឲ្យប្រជាពលរដ្ឋចំណុះជើងវត្ត ចុះធ្វើអត្តសញ្ញាណបណ្ណ និងជំរុញអាជ្ញាធរចុះធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា។ លោកក៏បានជំរុញ ឲ្យផ្សព្វផ្សាយ ពីកាលបរិច្ឆេទ ដែលត្រូវទៅចុះឈ្មោះបោះឆ្នោតផងដែរ៕