(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាល «ឯក សុវណ្ណមុនី» ដែលមានទីតាំងផ្ទះលេខ៤៣ ផ្លូវលេខ២០១១ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ ការបិទ និងហកហូតសម្រេចក្តីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាលនេះ ដោយសារតែអ្នកទទួលខុសត្រូវមន្ទីរសំរាកព្យាបាលនេះប្រើប្រាស់បុគ្គលិកពេទ្យពុំត្រឹមត្រូវ និងពុំមានជំនាញបច្ចេកទេសច្បាស់លាស់តាមច្បាប់កំណត់ និងកិច្ចសន្យាជាមួយក្រសួងសុខាភិបាល៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល៖