(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សភាពាណិជ្ជកម្ពុជា នឹងរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសមាជិក សមាជិកា អាណត្ដិទី៥ ទូទាំងប្រទេស។ ពិធីនេះ រៀបចំធ្វេីឡេីងនៅមណ្ឌលសន្និបាត ពិព័រណ៍កោះពេជ្រ។
ពិធីនេះ មានការអញ្ជេីញចូលរួមជាអធិបតីភាពពីលោកបណ្ឌិត ហ៊ុន ម៉ាណែត និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា៕