(ត្បូងឃ្មុំ)៖ លោក តូច ចាន់នី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំពិធីបញ្ចូលសមាជិកថ្មីចំនួន៣៥០នាក់ ដែលមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីនេះប្រកាសបញ្ចូលសមាជិក សមាជិកថ្មីទាំង៣៥០នាក់នេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធានក្រុមការងារ លោកប្រធានគណៈបក្សប្រជាជនស្រុកពញាក្រែក លោក លោកស្រី សមាជិកក្រុមការងារចុះជួយភូមិផងដែរ។

ជាមួយគ្នានោះ ប្រធានគណៈអធិបតី ក៏បានប្រគល់សេចក្តីសម្រេច ដល់តំណាងសមាជិកថ្មីទាំង ៣៥០នាក់ផងដែរ។

ក្នុងឱកាសនោះ លោក តូច ចាន់នី ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីលោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ជូនចំពោះសមាជិក សមាជិកាទាំងអស់ និងពន្យល់ដល់ប្រជាពលរដ្ឋពីសារៈសំខាន់នៃការចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្ត។

លោក តូច ចាន់នី បានពាំនាំថវិកា និងវត្ថុអនុស្សាវរីយ៍របស់លោក វង សូត និងលោកស្រី ជូនដល់សមាជិកថ្មីទាំងអស់ក្នុងម្នាក់ៗ ទទួលបានអាវបក្ស ០១, មួកបក្ស ០១, ក្រមា០១ និងថវិកា ២ម៉ឺនរៀល៕