(ព្រៃវែង)៖ លោកសន្តិបណ្ឌិត ហេង ហាក់ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានជួយឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបណ្តុះបណ្តាល វគ្គបំប៉នជនបង្គោលចំនួន ១១ភូមិ របស់គណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិ។
វគ្គបណ្តុះបណ្តាលនេះបានធ្វើនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកសរុបចំនួន ១៤៣រូប ក្នុងនោះស្រី៣២រូប។
ការបណ្តុះបណ្តាលនេះរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានជួយឃុំព្រៃឃ្នេស ដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពក្រុមការនៅមូលដ្ឋាន ក្នុងការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ៕