(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកម៉ា ឈឿន និងលោកស្រី អ៊ុក ម៉ាលី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះសំណេះសំណាល ជាមួយប្រធាន និងអនុប្រធានក្រុមបក្ស សមាជិកសមាជិការបក្ស ទូទាំងឃុំស្តើងជ័យប្រមាណ ១២៥០រូប។
ក្នុងឱកាសនោះ លោកក៏បានថ្លែងទៅកាន់សកម្មជន និងប្រជាពលរដ្ឋដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ថា«សូមបងប្អូនយើងទាំងអស់ រួមទាំងអាជ្ញាធរដែនដី និងកម្លាំងប្រដាប់វុធ ធ្វើយ៉ាងណា ត្រូវតែរក្សាឃុំ ភូមិ របស់យើងឲ្យមានសុខសុវត្ថិភាព កុំឲ្យមានអំពើលួច-ប្លន់ , ជៀសឲ្យឆ្ងាតពីគ្រឿងញៀន ,កុំប្រើអំពើហិង្សាក្នុងគ្រួសារ ,ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ,កុំប្រើអាវុធខុសច្បាប់ ហើយប្រជាជន ទាំងអស់ក៏ត្រូវសហការណ៍គ្នា ឲ្យភូមិឃុំរបស់យើងមានសុខសន្ដិភាព ភាពសប្បាយរុងរឿង អភិវឌ្ឍន៍លើគ្រប់វិស័យ ជួយដល់ប្រទេសជាតិបន្ថែមទៀតផងដែរ»។
ទន្ទឹមនឹងនោះ លោកម៉ា ឈឿន និងលោកស្រី អ៊ុក ម៉ាលី ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់សមាជិកសមាជិការក្នុងអង្គពិធីចំនួន១២៥០រូប ទៀតផង៕