(ភ្នំពេញ)៖ អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៩រូប ត្រូវបានដោះលែងឲ្យចេញពីពន្ធនាគារហើយ នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានការលើកលែងទោសទាំងស្រុងពីព្រះមហាក្សត្រ។

សកម្មជនក្រុមប្រឆាំងទាំង៩នាក់នោះ​ រួមមានដូចជា៖ លោក វ៉ន សាវណ្ណ, លោក ធុយ វី, លោក ឆុន​ ប៊ុនឆាត, លោក ឧ រឹម, លោក ចាន់ សារ៉ាត់, លោក ណុប វ៉ុន, លោក ប៉េង សុខា, លោក វ៉ន ឡេង និងលោក សាន សៅរី ជាដើម។

បន្ទាប់ពីទទួលបានការលើកលែងទោស និងបានចាកចេញពីពន្ធនាគារហើយនោះ សកម្មជនក្រុមប្រឆាំងទាំងនេះ បានថ្លែងអំណរគុណព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ដែលបានជួយអន្តរាគមន៍ ដល់ការលើកលែងទោសរបស់ពួកគេ៕

ខាងក្រោមជាសារវិដេអូរបស់អតីតសកម្មជនគណបក្សប្រឆាំងទាំង៩រូប៖