Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់បុរសជនជាតិរុស្ស៉ីម្នាក់ ពីបទរស់នៅខុសច្បាប់ ហួសទិដ្ឋាការ៦៤ថ្ងៃ

17-07-2016 15:47

(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួន ជនជាតិរុស្សីម្នាក់ ពីបទរស់នៅខុសច្បាប់ លើទឹកដីខេត្តជាប់មាត់សមុទ្រមួយនេះ ដោយលើសទិដ្ឋាការរហូតដល់៦៤ថ្ងៃ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧ្តមសេនីយ៍ត្រី ជួន ណារិន្ទ បានបញ្ជាក់ថា បុរសជនជាតិរុស្ស៉ីម្នាក់នេះមានឈ្មោះ Kuznetsov Mikhail អាយុ៦២ឆ្នាំ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនបរទេសខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ដើម្បីបន្តតាមនីតិវិធី៕