(ព្រៃវែង)៖ លោក ឆៃ ស៉ីណារិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកស្វាយអន្ទរ ទទួលបន្ទុកឃុំពានរោង ឃុំដំរីពួន និងឃុំសំរោង និងលោកស្រី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា និងទេយ្យទានទៅប្រគេន ព្រះសង្ឃ ចំនួន១៣វត្ត នៅឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលពិធីនេះបានធ្វើឡើងនៅវត្តរការ ភូមិត្រពាំងធំ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អ៉ី សុខឃី ប្រធានក្រុមការងារចុះជួយឃុំពានរោង និងលោកស្រី លោក សៀង សេន ប្រធានក្រុមការងារចុះជួយឃុំដំរីពួន និងលោកស្រី ព្រមទាំងសហការីជាច្រើននាក់ផងដែរ។
លោក អ៉ី សុខឃី បានថ្លែងឲ្យដឹងថា ក្រុមការងារដឹកនាំដោយលោក ឆៃ ស៉ីណារិទ្ធ បាននាំយកទៀនព្រះវស្សាទេយ្យទាន និងបច្ច័យទៅ ប្រគេនព្រះសង្ឃ ចំនួន១៣វត្ត ក្នុងនោះស្ថិតនៅឃុំពានរោង៦វត្ត និងឃុំដំរីពួន ៧វត្ត។
នៅក្នុងឱកាសនោះលោក ឆៃ ស៉ីណារិទ្ធ បាន ថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋដោយលើក អំពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលលើវិស័យ ពុទ្ធចក្រ និងអាណាចក្រ និងបានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចេះសាមគ្គី រួបរួមគ្នាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ក្រុមការងារ បានចែកជូនដូចខាងក្រោម៖
១-ទៀនព្រះវស្សានឹងជើងទម្រ ១គូ ១៦០.០០០ រៀល
២-អង្គរ១ប៉ាវ(៥០គីឡូគ្រាម) ១០០.០០០ រៀល
៣-ទឹកក្រូច ២ កេស ៥៧.០០០ រៀល
៤-ទឹកបរិសុទ្ធ ២កេស ២៩.០០០ រៀល
៥-ទឹកស៊ីអ៉ីវ ១ឡូ ១១.០០០ រៀល
៦-ទឹកត្រី ១ឡូ ២០.០០០ រៀល
៧-ត្រីខកំប៉ុង ២យួរ ៣២.០០០ រៀល
៨-មីម៉ាម៉ា ៤កេស ៧០.០០០ រៀល
៩-ស្លាតក់ ១កញ្ចប់ ៤១.០០០ រៀល
១០-បច្ច័យកសាង ៥០០.០០០ រៀល
១១-ថវិការប្រគេនព្រះសង្ឃ១អង្គៗ(តំណាង១៣វត្ត ) ២០.០០០ រៀល។
១២-នំបញ្ចុក =២០០.០០០រៀល
១៣-ទឹកបរិសុទ្ធសម្រាប់ទទួលភ្ញៀវ = ៧៥.០០០រៀល
១៤-ក្រណាត់ ស ២០០ដុំ (១ដុំ=១៥.០០០រៀល) សរុប៣.០០០.០០០រៀល ។
១៥-ថវិការប្រជាជនចំនួន ២០០ នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល សរុប ២.០០០.០០០រៀលដែលថវិកាសរុប ១៨.៧៤៦.៩០០ រៀល៕