(ប៉ារីស)៖ ប៉ូលិសបារាំងទើបចាប់បាន ជនសង្ស័យចំនួនពីររូបបន្ថែមទៀត ក្រោយការវាយប្រហារដោយ ប្រើរថយន្តដឹកទំនិញ ជិះបុករះនិងបាញ់ប្រហារមកលើ ជនជាតិបារាំងក្នុងពិធីបុណ្យមួយ នៃទីក្រុង Nice ទាំងកណ្តាលយប់ បានបណ្តាលឲ្យមនុស្ស ៨៤នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ព័ត៌មានទាន់ហេតុការណ៍នារសៀលថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦។
ការចាប់បានជនសង្ស័យខាងលើនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុម ISIS បានចេញមុខទទួលខុសត្រូវថាខ្លួន ជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារដោយភេរវកម្ម ក្នុងរូបភាពបែបថ្មីមិនធ្លាប់មាន នៅភាគអាគ្នេយ៍ប្រទេសបារាំងនោះ៕