(តាកែវ)៖ បងប្អូនប្រជាពលរដ្ឋ រស់នៅស្រុកទ្រាំង ខេត្តតាកែវ ប្រមាណជាង១១០០នាក់ បាននិយាយថា «ការពន្យារពេលហែរ និងបូជាសពបណ្ឌិត កែម ឡី គឺជាការធ្វើទារុណកម្មសព និងធ្វើឲ្យខុសក្បួនតម្រាប្រពៃណីខ្មែរ» នេះបើយោងតាមអះអាងរបស់កញ្ញា ធី សុវណ្ណាថា ជើងខ្លាំងខាងរិះគន់គណបក្សប្រឆាំង បង្ហាញខ្លឹមសារយ៉ាងដូច្នេះ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ។
កញ្ញាបាននិយាយថា ការអះអាងរបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ កើតឡើងក្រោយពីមានការមុខដោយសកម្មជន គណបក្ស ប្រឆាំង ព្រះសង្ឃ ប៊ុត ប៊ុនតិញ ប្រកាសពន្យាពេលនៃការដង្ហែសព លោកបណ្ឌិត កែម ឡី ដោយគ្មានពេលកំណត់។ ការប្រកាស ពន្យាពេលនេះ ក៏ត្រូវបានមន្រ្តីរដ្ឋាភិបាលមួយចំនួនលើកឡើងថា ជាការរកលេសដើម្បីគេងចំណេញផ្នែកនយោបាយរបស់បក្សប្រឆាំង។
តាមព័ត៌មានកន្លែងបុណ្យសព បានឲ្យដឹងថា ការហែសពលោក កែម ឡី នៅពេលនេះកំពុងប្រទាញប្រទង់គ្នា ដោយប្អូនប្រុស និងបងស្រីសព មិនសប្បាយចិត្តនឹង ការសម្រេចពន្យាពេលហែសពដោយព្រះអង្គ ប៊ុត ប៊ុនតិញ នោះទេ។ ដោយព្រះសង្ឃ ប៊ុត ប៊ុនតិញ បានប្រកាសថា នៅពេលនេះសាកសពរបស់លោកបណ្ឌិត កែម ឡី គឺជារបស់បងប្អូនប្រជាពលរដ្ឋហើយ។
កញ្ញា ធី សុវណ្ណថា អតីតសកម្មជនដ៏ល្បាញល្បីមួយរូបរបស់គណបក្សសង្រ្គោះជាតិ បានប្រាប់ឲ្យដឹងថា «ព្រឹកនេះវេទិកា (ទី១៧) នៅស្រុកទ្រាំង ខេត្តតាកែវ ពលរដ្ឋ១១០០នាក់ ពលរដ្ឋថា ការពន្យាពេលហែរ និងបូជាសពបណ្ឌិត កែម ឡី គឺជាការធ្វើទារុណកម្មសព និងធ្វើឲ្យខុសក្បួនតម្រាប្រពៃណីខ្មែរ»។ ប្រជាពលរដ្ឋ ហួសចិត្តដែលសកម្មជនគណបក្សសង្រ្គោះជាតិ កាងសពបណ្ឌិត កែម ឡី មិនឲ្យគេចូលគោរពវិញ្ញាណក្ខន្ធ និងពន្យាការហែសពទៅស្រុកកំណើត៕