(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត​ វិសិដ្ឋ​ ស្នងការរង បានដឹកនាំកម្លាំងចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅសណ្ឋាគារណាហ្គាវើលដ៍ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២៕