(ភ្នំពេញ)៖ អ្នកឧកញ៉ា, ឧកញ៉ា និងសប្បុរសជន សរុបចំនួន១៨រូប បានបន្ដឧបត្ថម្ភថវិកាបន្ថែមសរុបចំនួន១លាន៨២ម៉ឺនដុល្លារ ជូនមូលនិធិតេជោ១២៥ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស។

ការឧបត្ថម្ភថវិកាបន្ថែមនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលរំលឹកខួបលើកទី៤៥ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។

អ្នកឧកញ៉ា, ឧកញ៉ា និងសប្បុរសជនទាំង១៨រូបនោះរួមមាន៖

*ទី១៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភ ៥០ម៉ឺនដុល្លារ
*ទី២៖ អ្នកឧកញ៉ា លី សុខថៃ និងលោកជំទាវ ឧបត្ថម្ភ ២០ម៉ឺនដុល្លារ
*ទី៣៖ អ្នកឧញ៉ា សំអាង និងអ្នកឧកញ៉ា ឈុន លាង ឧបត្ថម្ភ ១០ម៉ឺនដុល្លារ
*ទី៤៖ លោកនាយកក្រុមហ៊ុន យៀក ជា ឧបត្ថម្ភ ១០ម៉ឺនដុល្លារ
*ទី៥៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឧបត្ថម្ភ ១០ម៉ឺនដុល្លារ
*ទី៦៖ អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ឧបត្ថម្ភ ១០ម៉ឺនដុល្លារ
*ទី៧៖ អ្នកឧកញ៉ា ឡៅ ម៉េងឃីន និងអ្នកឧកញ៉ា ជឹង សុភាព ឧបត្ថម្ភ ១០ម៉ឺនដុល្លារ
*ទី៨៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ និងលោកជំទាវ ឧបត្ថម្ភ ១០ម៉ឺនដុល្លារ
*ទី៩៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ឧបត្ថម្ភ ១០ម៉ឺនដុល្លារ
*ទី១០៖ អ្នកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ ឧបត្ថម្ភ ១០ម៉ឺនដុល្លារ
*ទី១១៖ ឯកឧត្តម សាយ សំអាល់ និងលោកជំទាវ ឧបត្ថម្ភ ៥ម៉ឺនដុល្លារ
*ទី១២៖ ឯកឧត្តម ឌិត ទីណា និងលោកជំទាវ ឧបត្ថម្ភ ៥ម៉ឺនដុល្លារ
*ទី១៣៖ អ្នកឧកញ៉ា កុក អាន និងលោកជំទាវ ឧបត្ថម្ភ ៥ម៉ឺនដុល្លារ
*ទី១៤៖ អ្នកឧកញ៉ា អ៊ាន អេឡែន ឧបត្ថម្ភ ៥ម៉ឺនដុល្លារ
*ទី១៥៖ ឧកញ៉ា លី យូគៀក និងលោកជំទាវ ឧបត្ថម្ភ ៥ម៉ឺនដុល្លារ
*ទី១៦៖ ឧកញ៉ា អ៊ឹង ឆៃងួន និងលោកជំទាវ ឧបត្ថម្ភ ៥ម៉ឺនដុល្លារ
*ទី១៧៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ និងលោកជំទាវ ឧបត្ថម្ភ ១ម៉ឺនដុល្លារ
*ទី១៨៖ អ្នកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវ ឧបត្ថម្ភ ៥ម៉ឺនដុល្លារ និងផ្លែចេក៥០កេស៕