(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ លោកស្រី ពេជ្រ រីយ៉ា បានប្រកាសពីការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីលេខ ៤១១២ ល.ប ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ខណៈគ្រួសារលោកស្រីបានរើផ្លាស់ទីលំនៅមករាជធានីភ្នំពេញ។

លោកស្រី ពេជ្រ រីយ៉ា បានប្រកាសយ៉ាងដូច្នេះថា «នាងខ្ញុំបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីលេខ ៤១១២ ល.ប ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ»

មូលហេតុនៃការបាត់នេះ ដោយសារកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី ពេជ្រ រីយ៉ា បានរុះរើផ្ទះពីស្រុកកំណើតនៅឯខេត្តស្វាយរៀង មករស់នៅរាជធានីភ្នំពេញ ហើយមិនដឹងជាវង្វេងដៃទុក ឬក៏ជ្រុះបាត់លិខិតផ្ទេរសិទ្ធិនេះនៅទីណាឡើយ។

លោកស្រី ពេជ្រ រីយ៉ា បានធានាអះអាងថា មិនបានយកលិខិតនោះទៅដាក់បញ្ចាំ ឬផ្ទេរសិទ្ធិទៅឱ្យអ្នកផ្សេងឡើយ។ ប្រសិនបើបុគ្គលណារើសបានហើយយកទៅប្រើប្រាស់ខុសនឹងច្បាប់ដោយប្រការណាមួយនោះ លោកស្រីមិនទទួលខុសត្រូវឡើយ។

អាស្រ័យដូចបានជម្រាបជូននេះ សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕