(ពោធិ៍សាត់)៖ ស្ដ្រីម្នាក់ចេញពីងូតទឹកក្នុងបន្ទប់ទឹក ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ពេលដែរច្រតដៃប៉ះ កុងតាក់ភ្លើងជាប់ជញ្ជាំង។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៧៖៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ស្ដ្រីដែលស្លាប់នោះ មានឈ្មោះ ទូច សុភ័ក្ត្រ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានប្តីឈ្មោះ ចាន់ នី មានកូនក្នុងបន្ទុក១នាក់។
លោកអធិការបន្ដថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅងូតទឹកក្នុងបន្ទប់ទឹក ពេលងូតរួចប្រហែលជា ទទឹកខ្លួនជោកបានកាន់ កុងតាក់ភ្លើងជាប់នឹងជញ្ជាំង ដោយដៃនៅសើម ពេលប៉ះទៅស្រាប់តែឆ្លងចរន្ដភ្លើង ឆប់ស្លាប់ភា្លមៗនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនស្ត្រីរងគ្រោះ ទៅមណ្ឌលសុខភាព ដើម្បីជួយសង្គ្រោះ តែជាអកុសលស្ត្រី រងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕