(ភ្នំពេញ)៖ លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៉ីវិល បានគូសបញ្ជាក់ថា តំបន់កោះកុងក្រៅមិនមានការកាប់បំផ្លាញព្រៃឈើ ដូចការបំផ្លើសខុសពីការពិតរបស់លោក អាឡិច នៅតាមបណ្តាសង្គមនោះទេ។

លោកបានឱ្យដឹងថា ប្រមាណ៥ថ្ងៃមុន លោករួមជាមួយបណ្តាយុវជនមកពីអង្គការសង្គមស៉ីវិលផ្សេងៗ និងមន្ត្រីក្រសួងបរិស្ថាន បានធ្វើដំណើរទៅខេត្តកោះកុង ដោយឆ្ពោះទៅកាន់តំបន់កោះកុងក្រៅ ដែលជាកោះមួយមានសម្រស់ស្រស់ស្អាតរបស់កម្ពុជា។

ប្រធានសហភាពអង្គការសង្គមស៉ីវិលរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកអាឡិច បានព្យាយាមបំផុសបំផុលភាពអវិជ្ជមានចំពោះកោះកុងក្រៅ ដោយមានការរៀបរាប់លើ Page របស់លោក អាឡិច ទាក់ទងនឹងការវិនិយោគរបស់ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ មែនទែនទៅមិនមានព្រឹត្តិការណ៍អ្វីកើតឡើងទេ កោះកុងក្រៅ ត្រូវបានអភិរក្សដដែល មិនមានការកាប់បំផ្លាញព្រៃឈើអ្វីនោះទេ»

លោក មួង សូនី បានអះអាងថា ចលនារបស់លោកឡាឡិច ចំពោះកោះកុងក្រៅ គឺមានលក្ខណៈរូបភាពជានយោបាយ ដោយយកកោះកុងក្រៅ ជាអាជីពរិះគន់រាជរដ្ឋាភិបាល ដើម្បីទទួលបានជំនួយផ្សេងៗ។ ក្នុងនាមជាយុវជនខ្មែរលោកមិនចង់ឃើញជនជាតិបរទេសមកលូកលាន់លើកិច្ចផ្ទៃក្នុងប្រទេសកម្ពុជាជាដាច់ខាត៕

សូមទស្សនាការលើកឡើងរបស់ លោក មួង សូនី ដូចតទៅ៖