(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ប្រធាន អនុប្រធាន និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សរុបចំនួន៥នាក់។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ ក៏បានតែងតាំងមុខតំណែងជា នាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា, នាយកសាលាភូមិន្ទអាជ្ញាសាលា, នាយកសាលាភូមិន្ទក្រឡាបញ្ជី, នាយកសាលាភូមិន្ទសារការី និងនាយកសាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៃក្រសួងយុត្តិធម៌ សរុបចំនួន៥នាក់។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖