(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៥.៩លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៧ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៦ពាន់នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃ១១ ខែឧសភា ឆ្នាំ២០២៣៖
* វៀតណាម ឆ្លងចំនួន ១១,៥៨៥,៣៩០ (ស្លាប់ ៤៣,២០០នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៧៩៣,៧៥០នាក់ (ស្លាប់ ១៦១,៥៤៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០៧៩,៤៣៦នាក់ (ស្លាប់ ៣៧,០២៨នាក់)
* ថៃ ឆ្លងចំនួន ៤,៧៣៤,០០០នាក់ (ស្លាប់ ៣៣,៩៦៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,១០៨,៩១៤នាក់ (ស្លាប់ ៦៦,៤៥៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,៣៩១,២៤៨នាក់ (ស្លាប់ ១,៧២៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៦,៨១០នាក់ (ស្លាប់ ១៩,៤៩៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៩២,៦៤៤នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៨,០៩៦នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៨,៧៣៦នាក់ (ស្លាប់ ៣,០៥៦នាក់)៕