(ភ្នំពេញ)៖ សារមនី្ទរជាតិកម្ពុជា បានទទូចស្នើសុំអាជីវករទាក់ទងទៅក្រសួងជំនាញ ដើម្បីសុំឆ្លងយោបល់លើគំរូម៉ូតសម្លៀកបំពាក់ ដែលនឹងដាក់ជួលថត ឬស្លៀកពាក់ និងសុំការអនុញ្ញាតចូលថតរូប ក្នុងបរិវេណខាងមុខអគារសារមនី្ទរជាតិ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងមកមានអាជីវករ «តើសារមនី្ទរជារបស់អ្នកណា? របស់ជាតិឬក៏របស់ឯកជន? កត្តានេះ អាចធ្វើឲ្យសាធារណជនយល់ច្រឡំថា សារមន្ទីរជាតិកម្ពុជា មិនគាំទ្រដល់វិស័យឯកជន ក្នុងការផ្សព្វផ្សាយលើកតម្លៃវប្បធម៌ខ្មែរ។

សារមនី្ទរជាតិកម្ពុជា សូមបញ្ជាក់ជូនថា កន្លងមកជំហររបស់ថ្នាក់ដឹកនាំសារមនី្ទរជាតិ តែងសម្របសម្រួលជូនសាធារណជនអាចចូលប្រើប្រាស់ទីតាំងសារមនី្ទរជាតិបាន ប្រសិនបើមានការពិភាក្សា ឬស្នើសុំជាមុន និងទទួលបានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ការដែលសារមនី្ទរជាតិរឹតត្បិតចំពោះអាជីវករមួយចំនួន ដែលផ្តល់សេវាជួលសម្លៀកបំពាក់បុរាណមកថតរូបក្នុងបរិវេណសារមន្ទីរជាតិកន្លងមក ដោយហេតុថា៖
១៖ អាជីវករមិនបានទាក់ទងស្នើសុំការអនុញ្ញាតពីសារមន្ទីរជាតិ មុននឹងបញ្ចូលទីតាំងសារមន្ទីរជាតិជាផ្នែកមួយ នៃសេវាកម្មជូនអតិថិជនក្នុងការជួលសម្លៀកបំពាក់និងថតរូប។

២៖ អាជីវករបានប្រើប្រាស់ស្ថាប័នរដ្ឋ ក្នុងការផ្តល់សេវាកម្មសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាត ហេតុនេះសារមន្ទីរជាតិចាំបាច់ត្រូវ មានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់តែម្ដង រហូតដល់សារមនី្ទរជាតិបានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន ដើម្បីជៀសវាងនូវការរិះគន់ពីមហាជន ក៏ដូចជាការស្តីបន្ទោសពីថ្នាក់ដឹកនាំក្រសួង រមនី្ទរជាតិស្នើសុំក្រុមអាជីវករចាំបាច់ត្រូវទាក់ទង ទៅក្រសួងជំនាញ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីសុំការឯកភាពលើគំរូម៉ូតសម្លៀកបំពាក់ដែលត្រូវ ប្រើប្រាស់សម្រាប់ជួលដល់អតិថិជន។

៣៖ កន្លងមកមានករណីប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការរចនាគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ ហេតុនេះទើបសារមនី្ទរជាតិស្នើឲ្យមានការឆ្លងយោបល់ពីអ្នកជំនាញ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជៀសវាងកំហុសឆ្គងក្នុងការផ្សព្វផ្សាយ ដែលប្រាសចាកទម្រង់ដើមនិងគ្មានមូលដ្ឋានច្បាស់លាស់។

ជាថ្មីម្តងទៀត សារមន្ទីរជាតិកម្ពុជា ទទូចស្នើសុំអាជីវករទាក់ទងទៅក្រសួងជំនាញ ដើម្បីសុំឆ្លងយោបល់លើគំរូម៉ូតសម្លៀកបំពាក់ ដែលនឹងដាក់ជួលថត ឬស្លៀកពាក់ និងសុំការអនុញ្ញាតចូលថតរូប ក្នុងបរិវេណខាងមុខអគារសារមនី្ទរជាតិ។ ប្រសិនបើអាជីវករ គោរពតាមលក្ខខណ្ឌនេះ សារមនី្ទរជាតិរីករាយស្វាគមន៍៕