(ឥណ្ឌូនេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងសម័យប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ួន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

ជាមួយគ្នានេះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ួន បាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបន្ដចូលរួមក្នុងកិច្ចប្រជុំកំពូលកំណើន ត្រីភាគីឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ លើកទី១៥។

អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា កំណើនត្រីភាគីឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ ដើរតួនាទីសំខាន់ ក្នុងនាមជាមូលដ្ឋានគ្រឹះ នៃដំណើរការកសាងសហគមន៍អាស៊ាន។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ដដែល នៅទីក្រុងឡាប៊ួន បាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាថ្ងៃចុងក្រោយ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ និងកិច្ចប្រជុំពាក់ព័ន្ធ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំកំពូលតំបន់កំណើនអាស៊ានបូព៌ាប្រទេសព្រុយណេ-ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ហ្វីលីពីន (BIMP-EAGA) លើកទី១៥។

អគ្គលេខាធិការអាស៊ាន បានរំលេចថា យន្តការ BIMP-EAGA នេះ អាចនាំយកផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជាជននៅក្នុងតំបន់ និងពិភពលោក៕