(ភ្នំពេញ)៖ លោកស្រី អ៊ួង សុផល្លា ភរិយាលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី, អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌ ដោយមានការចូលរួម ពីលោកស្រី កែវ ច័ន្ទស៊ុនណារី ជំនួយការសម្តេចតេជោ និងជាប្រធានបណ្តាញចលនាស្ត្រីខណ្ឌ និងសហការី, លោក លៀក ចាន់រាបសារ និងភរិយា ព្រមទាំងក្រុមប្រឹក្សាសង្កាត់កោះដាច់ និងភូមិ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ដែលមានជីវភាពខ្វះខាតនៅភូមិល្វាសរុបចំនួន ១០គ្រួសារ នៅទីស្នាក់ការគណបក្សសង្កាត់។

ក្នុងឱកាសនោះ លោកស្រី អ៊ួង សុផល្លា ក៏បាននាំយកអំណោយជាសម្ភារៈ និងថវិកាចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្កររបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ឃ្លាំង ហួត និងលោកស្រី អ៊ួង សុផល្លា ចំនួន១បាវ ស្មើនឹង២៥គីឡូ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ក្រមា១, សារុង១ និងថវិកា៥០,០០០រៀល។

ជាមួយនោះដែរ លោកស្រី កែវ ច័ន្ទស៊ុនណារី ជំនួយការសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភប្រជាការពារចំនួន ០៥នាក់ ក្នុងម្នាក់ៗទទួល ១០,០០០រៀល។ សម្ភារៈ និងថវិកាសរុបដែលទទួលបាន រួមមាន៖ លោកស្រី អ៊ួង សុផល្លា ឃ្លាំង ហួត ឧបត្ថម្ភអង្ករចំនួន១០បាវ ស្មើនឹង ២៥០គីឡូក្រាម, មី១០កេស, ទឹកត្រី ១០យួរ,ទឹកស៊ីអ៊ីវ ១០យួរ, ត្រីខ ១០យួរ និងថវិកាចំនួន ៥០០,០០០រៀល និងលោកស្រី កែវ ច័ន្ទស៊ុនណារី ឧបត្ថម្ភ ក្រមាចំនួន១០ និងសារុង ចំនួន១០ និងថវិកាចំនួន ៥០,០០០រៀល។

បន្ទាប់មកនៅវេលាម៉ោង៥ល្ងាច លោកស្រី និងក្រុមការងារ បានអញ្ជើញបន្តទៅសួរសុខទុក្ខលោកស្រី កង ណារី អនុប្រធានបណ្តាញចលនាស្ត្រីសង្កាត់ព្រែកលៀប ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ដោយបានឧបត្ថម្ភ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, សារុង១, ក្រមា១ និងថវិកា១,០៤០,០០០រៀល។

អំណោយទាំងអស់បានមកពីលោក ឃ្លាំង ហួត និងលោកស្រី អ៊ួងសុផល្លា សម្ភារៈទាំងអស់និងថវិកា ៤០០,០០០រៀល, លោកស្រី កែវ ច័ន្ទស៊ុនណារី ឧបត្ថម្ភក្រមា ១និងសារុង១ និងថវិកា២០០,០០០រៀល, លោក កេត រតនា ថវិកា២០០,០០០រៀល, លោកស្រី ស្វាយ សុជាតិ ថវិកា៥០,០០០រៀល, លោកស្រី មាស រចនា ថវិកា៥០,០០០រៀល, លោកស្រី ឈួន សុខហេង ថវិកា២០,០០០រៀល, លោកស្រី ចាន់ ណៃ ថវិកា២០,០០០រៀល, លោក ព្រាប មុនី ថវិកា ចំនួន ៥០,០០០រៀល និងលោកស្រី ឈ្នាង ផាន់ណារី ថវិកា៥០,០០០រៀល៕