(ភ្នំពេញ)៖ ដោយជឿលង់នឹង មនោគមន៍វិជ្ជានយោបាយរបស់អ្នកនយោបាយក្បត់ជាតិ និងជនបរទេសខ្លះនោះ ក្រុមយុវជនមួយចំនួន នាពេលកន្លងទៅ បានចូលរួមក្នុងចលនាក្រៅច្បាប់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងបង្កភាពវឹកវរដល់សន្តិសុខសង្គម។ ដោយសារមនោគមន៍វិជ្ជានេះ យុវជនខ្លះបានក្លាយទៅជាជនជ្រុលនិយម ហើយក៏រងគ្រោះជាប់ពន្ធនាគារ បែកបាក់គ្រួសារ និងខូចអនាគតជាដើម។ តើអ្វីខ្លះត្រូវបានចាត់ទុកជាមនោគមន៍វិជ្ជានយោបាយជ្រុលនិយម ហើយនយោបាយនេះធ្វើឱ្យយុវជនខ្មែរមួយចំនួនរងគ្រោះដូចម្តេចខ្លះ?
នៅចុងសប្តាហ៍នេះ Fresh Talk នឹងរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «តើយុវជនត្រូវប្រកាន់គោលជំហរនយោបាយដូចម្តេច ដើម្បីកុំឱ្យក្លាយខ្លួនជាអ្នកជ្រុលនិយម?»។
កិច្ចពិភាក្សានេះ នឹងមានវាគ្មិន២នាក់ចូលរួម ដែលពួកគេសុទ្ធសឹងតែជាអតីតយុវជនដែលរងគ្រោះដោយមនោគមន៍វិជ្ជានយោបាយជ្រុលនិយម ក្នុងនោះរួមមាន៖
១៖ លោក មួង សូនី ប្រធានក្រុមការងារ១០០រាត្រី
២៖ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមសុីវិល
កិច្ចពិភាក្សា នឹងធ្វើការផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៧៖០០នាទីយប់ ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ និងផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង១១៖០០-១២៖០០យប់។