(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតបានថ្នាំញៀន២កញ្ចប់នាម៉ោង ៩ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុង​ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកវរសេនីយឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ឃាត់ខ្លួនបានរួមជាមួយថ្នាំញៀន ២កញ្ចប់ និងវត្ថុតាងមួយចំនួននោះ ទី១ឈ្មោះ អៀង គឹមហ័ន អាយុ២៥ឆ្នាំ ទី២ឈ្មោះ ច័ន្ទ លីណា អាយុ២៥ឆ្នាំ ទី៣ឈ្មោះ គឹម ចាន់រតនា អាយុ២៨ឆ្នាំ និងទី៤ឈ្មោះ សៀន ដារ៉ូ អាយុ២៥ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង៤ត្រូវបានបញ្ជូនខ្លូនទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕