(ព្រៃវែង)៖ លោក នេត វន្ថា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំថ្មពូន ស្រុកកញ្ជៀច តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ទៅប្រគេនទានព្រះវស្សា ដល់ព្រះសង្ឈក្នុងវត្តចំនួន៤។
លោក នេត វន្ថា បានឲ្យដឹងថា វត្ត៤ដែលត្រូវបានប្រគេនក្នុងឱកាសនោះ គឺក្នុងមួយវត្តៗទទួលបានថវិកា៣០ម៉ឺនរៀល ទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគថែមទៀតផង ចំណែកលោកយាយលោកតា ដែលបានចូលរួមប្រមាណ៧០នាក់នោះ ក្នុងម្នាក់ៗទទួលបានថវិកា៥០០០រៀលផងដែរ។
បន្ថែមពីនេះ លោក នេត វន្ថា និងលោក គុជ គន្ធថេន ប្រធានក្រុមការងារទទួលភូមិឆ្ពឹស ឃុំថ្មពូន ក៏បាននាំមូលនិធិសប្បុរស់ធម៌ សម្តេចក្រឡាហោម ស ខេង ចំនួន២០ម៉ឺនរៀលជូនគ្រួសារសពមួយគ្រួសារ និងយកគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសារទីទាល់ក្រ៧គ្រួសារ ក្នុងភូមិឆ្ពឹសឃុំថ្មពូន ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី២០កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ទឹកបរិសុទ្ទ១យួរ និងថវិកា១០០០០រៀល៕