(ព្រៃវែង)៖ នាថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត អមដោយសមាជិក ក្រុមការងារ រួមជាមួយគណៈកម្មាធិការបក្សស្រុក-ឃុំ និងសាខាបក្សភូមិទាំងពីរឃុំ បានដង្ហែរទៀនវស្សា ព្រមទាំងសំភារ:បរិក្ខា និងបច្ច័យទៅប្រគេន ព្រះសង្ឃចំនួន០៤វត្ត នៅឃុំគោកគង់កើត ស្រុកកញ្ជ្រៀច និង០២វត្ត នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ក្នុង១វត្តៗ រួមមាន៖
ទៀនវស្សាមួយគូរ, សាដក០៥, អង្ករ០២បាវ (១០០គីឡូក្រាម),ទឹកដោះគោខាប់01កេស(៤៨កំប៉ុង), ត្រីខកំប៉ុង០២យូរ, មីម៉ាម៉ា០៦កេស,ទឹកសុទ្ធវីតាល់ ០៥កេស, ទឹកក្រូច០៥កេស, ទឹកត្រី០៥យូរ,ទឹកស៊ីអ៊ីវ០៥យូរ, ប្រេងម៉ាស៊ូត០១កាន (៣០លីត្រ), បច្ច័យកសាងវត្ត៥០ម៉ីនរៀល, បច្ច័យប្រគេនព្រះសង្ឃ ១០ម៉ីនរៀល, ចំណាយថវិការជូនតាអាចារ្យម្នាក់ៗ ២០០០០រៀល-យាយជី និងប្រជាពលរដ្ឋម្នាក់ៗ១០០០០រៀល។ បន្ថែមពីលើនេះបានចំណាយថវិកា ១៤០ដុល្លារ សំរាប់ចាក់ដីគ្រួសក្រហមធ្វើផ្លូវចូលទីស្នាក់ការបក្សឃុំគោកគង់កើត។
បន្ទាប់មកបានចុះចែកមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ជូនស្រ្តីឆ្លងទន្លេ១០នាក់ និងគ្រួសារសព០១នាក់ និងបាននាំយកនូវអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី ចែកបន្ថែមទៀតរួមមាន៖ កន្សែងពោះគោ១, ប៊ីចេង៥០០ក្រាម, ប្រេងកូឡា ១ប្រអប់។ បន្ថែមពីនេះទៀតក៏បានចែកថវិកាជូនដល់ចាស់ជរា និងកុមារ៕