(ភ្នំពេញ)៖ អ្នកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីសូត្រគម្ពីរអាល់គួរអានុលការីមលើកទី៣០ និងការសូត្រចាំមាត់លើកទី៤ ថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍-អាទិត្យ ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៣ នៅវិហារធំឥស្លាមគីឡូមែ៉ត្រលេខ៩ អាសយដ្ឋាន៖ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបថា ការប្រលងសូត្រគុរអាននេះ ដើម្បីជ្រើសរើសអ្នកខ្លាំងទៅប្រកួតជាមួយបរទេសនាពេលខាងមុខ ដែលនេះក៏ជាមុខមាត់ជាតិដែលមានសហគមអ៉ីស្លាម ទៅប្រកួតនៅបរទេស និងស្នើឱ្យមានការគាំទ្រពេញទំហឹង ខណៈដែលសហគមអ៉ីស្លាមសាកលលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ឡើងៗតាមរយៈសាសនិកអ៉ីស្លាម និងគោលនយោបាយសុខដុមនីយកម្មល្អពិសេសបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕