(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៦,១៣៣នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩២,៤៩៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៥៨០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,០៧៦នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៦៩២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៤,២៨៥នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៦៣៣,៦៩៨នាក់, ដូសទី៤ចំនួន ៥,១៨៥,៣៩៨នាក់, ដូសទី៥ចំនួន ១,៨៣៣,០៧៨នាក់ និងដូសទី៦ចំនួន ៩៣២,១១២នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕