(ភ្នំពេញ)៖ លោក មឿង សូនី ប្រធានក្រុមការងារ ១០០រាត្រី បានសម្តែងអារម្មណ៍រំភើបរីករាយ ដែលកម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានថ្លែងអរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមលើកម្ពស់តម្លៃជាតិនៅក្នុងព្រឹត្តិការណ៍នេះ និងថ្លែងអរគុណដល់ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានចូលរួមលើកកម្ពស់មុខមាត់របស់កម្ពុជា និងបានធ្វើការអភិវឌ្ឍប្រទេសជាតិ និងសង្គមជាតិឱ្យមានភាពរីកចំរើន ទៅតាមពង់សាវតាចាស់ដែលខ្មែរធ្លាប់មាន។
លោក មឿង សូនី ក៏បានបន្ថែមទៀតថា ស្ថិតក្នុងសម័យកាលសម្តេចតេជោ ហ៊ុន សែន សម័យសន្តិភាព និងការអភិវឌ្ឍនេះ បានធ្វើឱ្យកម្ពុជាទទួលបានមុខមាត់នៅក្នុងអាស៊ាន និងនៅក្នុងពិភពលោកជាបណ្តើរៗ និងជាមោទកភាពជាតិរបស់យើងជាជនជាតិខ្មែរផងដែរ៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោក មឿង សូនី៖