(ភ្នំពេញ)៖ ក្រមការងារយុវជនប្រចាំទ្វីបអឺរ៉ុប ដឹកនាំដោយអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសបារាំង ត្រូវបានអនុញ្ញាតឱ្យចូលជួបពិភាក្សាកាងារជាមួយ លោក Ghislain de Longevialle នៅ Mairie Gleizé ទីក្រុង Lyon ប្រទេសបារាំង ។
នៅក្នុងឱកាសនោះ លោក ចែម វិឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និង លោក ហួត ហាក់ ក៏បានជំរាបជូនភាគីបារាំង អំពីគោលបំណងនៃដំណើរបេសកកម្មរបស់ក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប និងអំពីសារសំខាន់នៃតួនាទីយុវជនក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និង សភាពការណ៍វិវត្តន៍រីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
ភាគីបារាំងក៏បានកោតសរសើរ និងវាយតំលៃខ្ពស់សមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបាន និងសន្យាធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា លើការផ្លាស់ប្ដូរបទពិសោធន៍ដល់យុវជនផងដែរ៕