Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ខ្លួនយោធាពាក់ព័ន្ធការធ្វើរដ្ឋប្រហារកើនជិត៣០០០នាក់ ខណៈលោក Erdogan ប្រកាសថា លោកនៅតែជាប្រធានាធិបតីដឹកនាំប្រទេសដដែល

16-07-2016 17:28

(តួកគី)៖ នាយករដ្ឋមន្ត្រីតួកគី លោក Binali Yildirim បានថ្លែងឲ្យដឹងថា យោធាពាក់ព័ន្ធធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីតួកគីចំនួន២៨៣៩នាក់ ត្រូវបាន​ចាប់​ខ្លួន ខណៈដែលអ្នករបួសបានកើនឡើងដល់១៤៤០នាក់ នេះបើយោងតាមការចេញផ្សាយ Update របស់​សារព័ត៌មាន BBC នៅមុននេះបន្តិច។

ជាមួយគ្នានោះផងដែរថា លោក Recep Tayyip Erdogan បានប្រកាសថា លោកនៅតែជាប្រធានាធិបតីតួកគី​ដដែល នឹងបន្តដឹកនាំប្រទេសនេះតទៅទៀត។

អគ្គមេបញ្ជាការយោធាកំពូលផុតលេខរបស់ប្រទេសតួកគី លោកឧត្តមសេនីយ៍ Umit Dundar បាន​បញ្ជាក់ឲ្យដឹងថា ​ពួកផ្សំគំនិតធ្វើរដ្ឋប្រហារចំនួន ១០៤នាក់ ត្រូវបានបាញ់សម្លាប់ចោល ខណៈដែលលោក Recep Tayyip Erdogan បានស្តីបន្ទោសទៅលើរដ្ឋប្រហារ ដែលបង្កឡើងដោយលោក Fethullah Gulen អ្នកប្រាជ្ញនៃក្រុមអ៊ីស្លាម ដែលបច្ចុប្បន្នកំពុងតែរស់នៅក្នុង រដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក៕