(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន បានបរិច្ចាគថវិកាចំនួន ១,៣៤៣,០០០ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

សមាគមឧកញ៉ាកកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើមរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានធ្វើឱ្យសមាគមឧកញ៉ានេះ មានការរីកចម្រើនរុងរឿងជាបន្ដបន្ទាប់។ ពិសេសសមាគមមួយនេះ បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌។

ខាងក្រោមនេះ ជាឈ្មោះអ្នកឧកញ៉ា និងឧកញ៉ា ដែលមានទឹកចិត្ដដ៏សប្បុរស បានចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា៖