
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
លោក ជា ចាន់តូ ដឹកនាំក្រុមយុវជន ចូលរួមដាំដើមឈើនៅវត្តសង់ឃ្លាំង ក្នុងស្រុកសន្ទុក
16-07-2016 16:00
(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី បានដឹកនាំក្រុមយុវជនចូលរួមដាំដើមឈើ ដើម្បីអបអរសាទរទិវារុក្ខជាតិ៩ កក្កដា។
ពិធីនេះដែរ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីអភិបាលរងខេត្តកំពង់ធំ អភិបាលស្រុក អភិបាលរងស្រុក និងសិស្សានុសិស្សប្រមាណជា ៣០០នាក់ផងដែរ ដែលបានប្រព្រឹត្តទៅនៅក្នុងវត្តសង់ឃ្លាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ៕