(អង់ការ៉ា)៖ អគ្គមេបញ្ជាការយោធាបណ្តោះអាសន្នរបស់ប្រទេសតួកគី ឧត្តមសេនីយ៍ Umit Dundar បានថ្លែងថា ក្រុមធ្វើរដ្ឋប្រហារបានស្លាប់កើនឡើងដល់ជាង ១៩០នាក់ហើយ ខណៈទាហានបះបោរ១៥៦៣នាក់ត្រូវបានចាប់ឃុំខ្លួន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។
អគ្គមេបញ្ជាការយោធាបណ្តោះអាសន្នរូបនោះ បានលើកឡើងដូច្នេះថា «យើងប្តេជ្ញាបន្តបោសសម្អាត យោធាដែលមានគោលបំណងក្បត់»។ លោក Umit ទើបតែបានឡើងកាន់តំណែងជាមេបញ្ជាកយោធាកំពូលផុតលេខ របស់តួកគី ដោយជំនួសតំណែង លោក Hulusi Akar ដែលត្រូវបានពួកធ្វើរដ្ឋប្រហារចាប់ឃុំខ្លួន។
គួរបញ្ជាក់ថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានស្តីបន្ទោសទៅលើរដ្ឋប្រហារ ដែលបង្កឡើងដោយលោក Fethullah Gulen អ្នកប្រាជ្ញនៃក្រុមអ៊ីស្លាម ដែលបច្ចុប្បន្នកំពុងតែរស់នៅក្នុង រដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក៕