(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ងៃទី៩ ខែឧសភា  ឆ្នាំ២០២៣ បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២៦ នៅទីក្រុងឡាប៊ួន បាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាធិការ បានជម្រាបជូនអង្គប្រជុំអំពីការវិវត្តន៍ថ្មីៗ នៅក្នុងអង្គភាពជំនាញក្រោមសសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ក៏ដូចជា វឌ្ឍនភាពនៅក្នុងការអនុវត្តផែនទីចង្អុលផ្លូវរបស់សហគមន៍សន្តិសុខ-នយោបាយអាស៊ានផងដែរ៕