ស្នងការខេត្តព្រះសីហនុ នាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឈ៣វត្ត ក្នុងស្រុកព្រៃនប់
16-07-2016 16:32
(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំសហការី នាំយកទានព្រះវស្សា៣គូ ថវិកា ៤,៨០០,០០០រៀល និងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត ប្រគេនព្រះសង្ឈក្នុងវត្ត៣ នៅស្រុកព្រៃនប់។
ក្នុងនោះដែរវត្តដែលទទួលបាននេះ មានវត្តសំរុង វត្តម៉ាអ៊ូ វត្តតានៃ ដែលក្នុងនោះវត្តនីមួយៗ ទទួលបានទានព្រះវស្សា១គូ បច្ច័យ ១,៦០០,០០០រៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត។
លោកឧត្តមសេនីយ៍ទោ បានលើកឡើងពីសុខសន្តិភាពរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលអាចអោយប្រជាពលរដ្ឋខ្មែរ អាចដើរហើរ និងធ្វើបុណ្យធ្វើទាន បានយ៉ាងសប្បាយចិត្ត៕