(កណ្តាល)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកណ្តាល សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រុម១៥៧ ក្រោមអធិបតីភាពលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ បានដឹកនាំនិសិត្ស នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលចំនួន១៨៦នាក់ មកធ្វើការព្យាបាល ដាក់-ដកធ្មេញ សម្អាតធ្មេញ និងធ្វើការប៉ះធ្មេញ ជូនប្រជាពលរដ្ឋចំនួន៧០០នាក់ ដែលរស់នៅក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្រៅតែពីការពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញហើយនោះ ក្រុមការងារក៏បានធ្វើការអប់រំសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋ អំពីរៀបចេះថែរក្សាសុខភាពមាត់ធ្មេញ ឲ្យបានល្អផងដែរ។
បន្ថែមពីនោះក្រុមការងារ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក៏បានរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនទៅដល់ក្មួយៗកុមារក្រីក្រ និងកុមារកំព្រា និងចំនួន១៧០នាក់ផងដែរ ដែលមកពីសហគមន៍ចំរើនផលផងដែរ៕